The Stone Sculpture at Beng Mealea Temple Lintel narrative Hinduism mythical legendary |
អត្ថបទ សង្ខេបសង្គ្រាមកុរុក្សត្រ។
ដើម្បីដោះស្រាយនូវចម្ងល់របស់ប្អូនៗជា មគ្គុទ្ទេសក៍អំពីចម្លាក់ក្បាច់នៃហោជាង១នៃប្រាសាទ បឹងមាលានោះ ខ្ញុំសូមចូលរួមបញ្ជាក់នូវសាច់រឿងនោះដូចតទៅ។
សាច់រឿងនេះមានដូចតទៅ៖
អវសាននៃសង្រ្គាម៖ កាលដែលកណិស្លាប់ទៅកងទ័ពកុរុ ក៏ខ្ចាត់ខ្ចាយគ្មានអ្នកដឹកនាំ។ ក្រិបាចារ្យ បាន ណែនាំទុរយោធន៍ឲ្យធ្វើសេចក្តីស្ងប់សុខប៉ុណ្ណឹងចុះតែទុរយោធន៍បដិសេធនឹងមិនព្រមលត់ជង្គង់សុំក្តីមេត្តាពីនរណាម្នាក់ឡើយ និងឲ្យសល្យ:ជាអ្នកដឹកនាំទ័ពបន្តក្នុងកាលនោះ។
មរណ:ភាពរបស់កណិ បានធ្វើឲ្យពួកបណ្ឌពមានសេចក្តីរីករាយជាខ្លាំង។ វេលានោះ ព្រះបាទយុធិស្ឋិ បានសុំខ្លួនធ្វើជាអ្នកនាំទ័ពកណ្តាល ដោយឲ្យសត្យកិច្ច:ជាអ្នករក្សាស្លាបស្តាំ, ចាត់ឲ្យធ្ឬស្តទ្យុម័ន ជាអ្នករក្សាស្លាបឆ្វេង, អរជុន ជាអ្នកនាំទ័ពក្រោយ។ ក្នុងគោបំណង វាយលុកតែម្តងយកជ័យឲ្យបាន។ ក្សិណនោះ សល្យ:ក៏ដល់នូវព្រហ្មលិខិតក្នុងគ្រានោះទៅ ក្រោមកូនសររបស់ព្រះបាទយុធិស្ឋិ រីឯទ័ពកុរុក៏បានវិនាសខ្ចាត់ខ្ចាយអស់។ សហទេព បានចូលប្រហារអ្នកលេងស្កា សហទេព។
ភិម វាយទោហសន: ដោយអាវុធដ៏ធំរបស់គេហើយ កាត់កហុតឈាមដូចកាលដែលខ្លួនប្តេជ្ញាកាលពីគ្រាមុន។ អស្វត្ថម័ន បុត្ររបស់ទោណ ដែលល្បីថាស្លាប់នោះជាមួយ ព្រាហ្មក្រិបាចារ្យ និងព្រាហ្មខ្មាន់ធ្នូរ កិត្តិវរម៌ត្រូវចាប់ខ្លួន។
រីឯ ទុរយោធន៍វិញបានរត់ចេញពីទីយុទ្ធតែអង្គឯង ទៅសម្ងំលាក់ខ្លួននៅបាតបឹងក្បែរនោះ ត្បិតខ្លួនចេះវិជ្ជាមុជទឹកបានយូរអាចសំងំក្នុងទឹកបានជាច្រើនថ្ងៃ។ តែក្រោយមកហេតុនេះត្រូវបែក ការណ៍ទុរយោធន៍ក៏បានស្លាប់ក្រោមដៃរបស់ភិម។
សង្រ្គាមបានបញ្ចប់ទៅដោយបន្សល់ទុកនូវសេចក្តីសោកសង្រេងជាខ្លាំងពីសំណាក់សាច់ញាតិរបស់អ្នកដែលបានធ្វើមរណ:កាលក្នុងសង្រ្គាម ជាពិសេសគឺព្រះបាទ ធ្្ឫតរាស្រ្ត និងព្រះនាងគន្ធារីដែលជាទេពីរបស់ព្រះអង្គ។ រីឯព្រះនាង ប្រិថា បានយាងចូលទៅរក ព្រះឧរសទាំង៥អង្គ គឺពួកបណ្ឌពបញ្ចេញសេចក្តីសំងាត់រឿងសម្ភពរាជ្យរបស់កណិ ដែលជាសត្រូវរបស់អរជុនឥឡូវនេះបានប្រែក្លាយទៅជាបងប្អូនរបស់គេទៅវិញ ដែលការនេះកណិ ទើបតែបានដឹងពេលដែលភិស្ម:ហៀបនឹងដាច់ចង្ហើមលាចាកលោកទៅ។
ថ្លែងអំពីយុធិស្ឋិវិញ ទ្រង់មានភាពសោកសៅជាខ្លាំង ព្រោះសង្រ្គាមលើកនេះជា សង្រ្គាមកាប់សំលាប់បងប្អូនឯង។ រាល់រាត្រីទ្រង់តែងមានអារម្មណ៍ក្តុកក្តួលរំជួលចិត្ត គិតដល់ រឿងនេះដ៏ជាអំពើបាបកម្ម។ នៅគ្រាមួយលោក ឬសីវយោស: ចូលទៅគាល់ ហើយទូល ពន្យល់ទ្រង់ឲ្យធ្វើពិធី អស្វមេនយញ្ញ (ពិធីសម្លាប់សេះបូជាយិជ) ដែលគេពោលថា និងអាចលុបលាងបាបកម្មរបស់ព្រះអង្គបាន។ ពិធីអស្វមាយញ្ញនេះក៏ជាពិធីប្រកាសផ្សព្វ ផ្សាយអំពីឥស្សរ:ភាពឲ្យអ្នកងបានដឹងឮ។
រាជាណាចក្រហិន្តបថបុរីក៏ត្រឡប់មកជារុងរឿងឡើងវិញ។ រីឯព្រះបាទធ្ឬតរាស្រ្តវិញ មិនមានពេលណាដែលព្រះអង្គបានស្រាកស្រាន្តសេចក្តីសោយសោកឡើយ បើទោះជា មានការប្រត្តិបត្តិយ៉ាងល្អពីសំណាក់ព្រះបាទយុធិស្ឋិយ៉ាងណាចុះក៏ទៅជាឥតអំពើ។ ក្រោយ មកដោយមានភាពនឿយណាយខ្លាំងឡើង ទ្រង់ក៏បានសំរេចចិត្តចាកចេញអំពីពួកមនុស្ស យាងចេញទៅគង់នៅក្នុងព្រៃជាមួយនាថគន្ធារីទេពី ឯវិទូក៏បានតាមស្តេចទៅផងដែរ។
លំដាប់តមកព្រះបាទយុធិស្ឋិ ទ្រង់បានគ្រប់គ្រងនគរប្រកបដោយភាពសិខសាន្ត។ តែទ្រង់បានយល់នូវភាពស្ងប់ស្ងាត់ កាលដែលទ្រង់បានរស់នៅក្នុងព្រៃអស់កាល១៣ឆ្នាំអំឡុង ពេលនិរទេសខ្លួន ហើយក៏បាននឹកស្រណោះទៅដល់ញាតិទាំងឡាយ ដែលបានធ្វើ មរណ:កាលទៅក្នុងសង្រ្គាមកុរុក្សត្រ។ ក្រោយមកមានដំណឹងថាព្រះបាទធ្ឬតរាស្ត្រ និងអ្នកដែលនៅជាមួយបានស្លាប់បង់ដោយសារភ្លើងឆេះព្រៃ។ ក្រោយមកក្រឹស្ណ: និងពលរាម ក៏បានស្លាប់ជាបន្តបន្ទាប់គ្នា មិនយូរប៉ន្មានព្រះបាទវាសុទេព ដែលជាព្រះរាជ្យបិតានៃក្រឹស្ណ:ក៏ចូលទីវង្គតទៀត រីឯទឹកសមុទ្រក៏បានជនក្រុងជាស្រុកមាត់កំពង់យាទវ:លិចអន្តរធានទៅ។ ការនេះធ្វើឲ្យព្រះ
បាទយុធិស្ឋិយល់ថា «ពួកមិនស្លាប់ក្នុងការធ្វើសង្រ្គាមក៏គង់នឹងស្លាប់ក្រៅសង្គ្រាមដែរ» ទើបធ្វើឲ្យព្រះអង្គកើតសេចក្តីសោយសោកថែមទៀត រីឯអនុជទាំងបួន ក៏មានសេចក្តីដូចព្រះអង្គដែ។ ព្រះអង្គក៏បាននាំគ្នាចាកចេញទៅ ស្វែងរកសេចក្តីសុខ ដោយសន្តិវិធី លះបង់ទ្រព្យទាំងឡាយដោយបែងចែកអណាចក្រហស្តិនបុរ ជាពីរ មួយឲ្យ បិក្សិត បុត្រអភិមុន្យគ្រប់គ្រង ឯមួយទៀតឲ្យ យុយុត្សុ បុត្រប្អូនទុរយោធន៍គ្រប់គ្រង។
គ្រានោះក្សត្រិយ៍បណ្ឌពទ្រង់ភេទបព្វជិតតាមលទ្ធិសម័យ ដោយនាំយកនាង ទ្រៅបទីទៅជាមួយផង ចចេញយាត្រាទៅកាន់ព្រៃរួមទាំងសុវានសត្វ(ឆ្កែ) ដ៏ស្លូតត្រង់ ជាមួយម្ចាស់ទៅជាមួយផង។ ទ្រង់បានយាងឆ្ពោះទៅទិសបូព៌ាមួយថ្ងៃហើយមួយថ្ងៃទៀត។ ដោយបន្តដំណើរជាមួយនឹង សេចក្តីហេវហត់អស់កាលជាយូរនោះ អ្នកដែលបានធ្វើដំណើរ ជាមួយព្រះអង្គបានដួលស្លាប់ជាបន្តបន្ទាប់យ៉ាងអាណោចអធម្ម ដោយផ្តើមពីនាងទ្រៅបទី បន្តមកដល់ភិមជាអ្នកចុងក្រោយ។ ក្នុងវេលាតមកទៀត ដោយមានការបកស្រាយរវាងព្រះបាទ យុធិស្ឋិ និងព្រះឥន្រ្ទ ព្រះចោមទេពក៏នាំយុធិស្ឋិឡើងទៅកាន់ស្ថានសួគ៌ាទាំងរស់។ កាលដែល យុធិស្ឋិ ឡើងដល់ឋានសួគ៌ ក៏បានឃើញញាតិដែលបានស្លាប់នៅក្នុងសម័សង្រ្គាមកុរុក្សត្រ រួមទាំងទុរយោធន៍ ផងដែរស់នៅយ៉ាងសប្បាយនៅទីនោះ តែបែជាមិនឃើញអនុជរបស់ព្រះអង្គ និងនាងទ្រៅបទីទៅវិញ ទើបទ្រង់សួរនាំដំណឹងនេះអំពីព្រះឥន្រ្ទ។ ក្រោយពីបាន ដឹងនឹង ឃើញផ្ទាល់ភ្នែកពីទុក្ខវេទនារបស់អនុជ និង នាងទ្រៅបទី នៅទីនរក ទ្រង់មានការ តក់ស្លុតនិង រអារជាខ្លាំង តែដោយអំណាចមេត្តាចិត្តទ្រង់នឹងចាកចេញអំពីអ្នកទាំងនោះមិនបាន ទ្រង់ក៏បានបណ្តេញទេវបុត្រអ្នកនាំផ្លូវឲ្យចេញទៅ ត្បិតទ្រង់ចង់នៅទីនេះជាមួយប្អូននឹងភរយា គ្រាន់បានជួយរំលែកទុក្ខខ្លោចផ្សា។ រំពេចនោះភូមិនរកបានក្លាយជាជាទីរុងរឿងវិញ ដែលនេះ គឺជាការនិម្មិតរបស់ព្រះឥន្រ្ទ ដើម្បីសាកចិត្តស្មោះត្រង់របស់ទ្រង់តែប៉ុន្នោះ។ គេក៏បាននាំទ្រង់ ទៅស្រង់ទឹកគង្គានៃស្ថានសួគ៌ ហើយបានក្លាយខ្លួនជាទេព និងបានទទួលបដិសណ្ឋារកិច្ច ពីសំណាក់ក្រឹស្ណ: ដែលក្រឹស្ណ: ពេលនោះមានពន្លឺរុងរឿងជាទីបំផុតក្នុងលោក។ គ្រានោះ យុធិស្ឋិ ក៏បានឃើញអរជុនទាំង៤ និងទ្រៅបទី ព្រមទាំងអ្នកដែលទ្រង់ស្រលាញ់រាប់អាន កាលនៅជាមនុស្សលោកផងដែរ។
In English below:
Article summarizing the war
ក ត្រ.
To solve your questions as a guide about the sculpture of more than one of the Boeng Mala temple, I would like to confirm that story as follows.
The story goes as follows:
The end of the war
When Kani died to the army of Kuru, it was scattered without any leader. The priest instructed the army to make peace like this, but the army refused to bow down, kneeled to ask for mercy from anyone and let the army leader continue at that time.
Kani's death left the doctors very happy. At that time, Yuthisthi asked himself to be the leader of the central army by giving Satka: the right wing keeper, Thristakman as the left wing keeper, Arjun as the later commander. In cow's intention, hit it once to win. That was the fate of that time, under the banner of Yuthisthi, the Korok army was destroyed. United States have attacked the United States ska player.
Phim Vaythohasan: With his big weapon, cut blood like he promised before. Asvathman, son of Thon, who is known to die with Brahma Kripar and Brahma Kman Dnor Kthivarom, have to be arrested.
And the army ran away from the fight alone to hide at the bottom of the nearby lake, because he knows how to dive for a long time, can hide in the water for many days. But after that, the reason was broken, the military also died under the hands of the Phim.
The war has ended, leaving a lot of sorrow from the relatives of those who died during the war, especially His Majesty King Tratrasthra and His Goddess Kuntari. And Princess Britha went to the five monks, the doctors, to reveal the secret about the kingdom of Kani, who is the enemy of Arjun, now turned into their brothers, which Kani just realized when Pism: was about to die of breath.
Talking about Yuthisthi, he is very sad because this war is a war to kill his own brothers. Every night, I have a feeling, broken, emotional, thinking about this is a sin. Once upon a time, Mr. Or Siviyos: Go to the Mark and I will explain to you to do the Asmenyin ritual (sacrificing horse ritual) that is said to be able to erase your sins. This ceremony is also a ceremony to announce about Esor: To let you know.
The kingdom of India is back to its glory. But the people never had peace or sadness. Even if there is a good deed from the guests of Yuthisthi, it will be in vain. After being very tired, he also decided to leave the people and go to the forest with the leader of the forest, and the scientists also followed the king.
Following the order of His Holiness, he ruled the government with pleasure. But he understood peace, when he lived in the forest for 13 years during his exile, and remembered all his relatives who died: during the Royal War. It was later reported that the priest and his companions died due to the forest fire. Later, Krishna and Rama also died. After that, not long ago, Vasotep, the father of Krishna, went to the temple, and the sea also got the people of Kampong Yadav. This is the work of God
Yes, Yuthi understood that "those who do not die in war will die outside war" so it saddens him more, and the four subordinates also have the same words as him. He also left to seek peace and gave up all his wealth by dividing the kingdom of Khostinbor into two for the people of the Prefecture and the other for Yuutsu, the younger son of the Yothi.
At that time, the king of Bandop was close to the time, bringing her to the forest with the innocent animal (dog) with the owner. He's headed east, one day and another day. Continuing the journey with exhaustion for a long time, those who traveled with God continued to fall and die. After that, an unusual anger, starting from Ms. Travopti, continuing to Phim, the last one. In the future, with the interpretation between Yuthisthi and Indra, Chomtep also took Yuthisthi to the heaven alive. When Yuthisthi went to heaven, he saw relatives who died in the Royal War, including Tuyoth, living happily there. But he didn't see his wife and his wife, so he asked about this news about Indra.
After knowing and seeing the sufferings of uncle and Mrs. Travopti in hell, he was very humiliated and upset, but with the power of mercy, he would not leave them. He also chased away the guiding angel because he wanted to be here with his brother and wife to help them to share their sorrow. Suddenly, the village of Norok became a glory again, this is God's will to prove His faithfulness. They also took Him to the water of the water of the heaven, and became a god and received hospitality from the guests of Krishna: where Krishna: at that time was the most glorious light in the world. At that time, Yuthisthi also saw the 4 Arjun and Travopti as well as those whom he loved to be friends with when he was a human being.
Beng Mealea Temple |
Comments